//
you're reading...
អត្ថបទណែនាំ ipone

ទិញ Laptop គួរ​មើល​កត្តា​អ្វី​ខ្លះ?

បច្ចុប្បន្នការប្រើប្រាស់ Laptop របស់សិស្ស និស្សិត និងបុគ្គលិកក្រុមហ៊ុន ឬមន្ត្រីរាជការកំពុងមានការពេញនិយមខ្លាំង រីឯតម្លៃទៀតសោតក៏ថោកសមស្របអាចទទួលយកបាន។ ទន្ទឹមនឹងនេះ ក៏នៅមាននិស្សិតក៏ដូចជាប្រជាពលរដ្ឋមួយចំនួនបានខ្ជះខ្ជាយថវិកាលើ ការទិញ Laptop មិនផ្គាប់តាមការពេញចិត្តរបស់ខ្លួនដោយសារកង្វះខាតចំណេះដឹង ផ្នែក IT។

ដើម្បីចែករំលែកបទពិសោធន៍មួយចំនួនដល់សិស្ស និស្សិតមិនសូវមានចំណេះដឹងលើជំនាញ ITលោកសាស្ត្រាចារ្យនៅវិទ្យាស្ថានស៊ីតិកជំនាញព័ត៌មានវិទ្យាលោក យ៉ិន ស៊ីដេតរៀបរាប់អំពីគន្លឹះក្នុងការពិនិត្យលើលក្ខណៈសម្បត្តិមួយ ចំនួនថា មុននឹងទិញ Laptop ត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ជាមុនសិន ថាតើទិញដើម្បីអ្វី? និងប្រើប្រាស់លើការងារអ្វីខ្លះ? ព្រោះថាប្រសិនបើទិញខុស ពិតជាខាតបង់ប្រាក់កាសជាក់ជាមិនខាន។

គេសង្កេតឃើញថាបច្ចុប្បន្នការប្រកួតប្រជែង Laptop នៅលើទីផ្សារមានសន្ទុះខ្លាំងគួរឱ្យកត់សំគាល់ ដោយក្នុងនោះឃើញថាសមត្ថភាពកាន់តែខ្ពស់ តែតម្លៃបែរជាថោកទៅវិញ ដែលនេះជាឱកាសល្អសម្រាប់អតិថិជន។

កត្តាសំខាន់មួយចំនួនទៀតសាស្ត្រាចារ្យរូបនោះបន្តទៀតថា បន្ទាប់ពីដឹងអំពីគោលបំណងនៃការទិញហើយត្រូវមើលទៅលើរូបរាងព្រោះ ថាប្រសិនបើយើងមិនចូលចិត្តទេវាអាចប៉ះពាល់ដល់អារម្មណ៍របស់យើង នៅពេលប្រើប្រាស់។ មួយទៀតគឺត្រូវពិនិត្យលើម៉ាក(Brand Name)របស់ Laptop ឱ្យបានច្បាស់លាស់។

ការពិនិត្យមើលសមត្ថភាពជាចំណុចមួយល្អសម្រាប់អ្នកទិញដោយត្រូវមើលចំណុចដូចខាងក្រោម៖
CPU ៖CPU ជាឧបករណ៍ជំរុញល្បឿនកុំព្យូទ័រមួយដែលមានតួនាទីធំក្នុងការដំណើរ ការកម្មវិធីជាច្រើនទៀត។ បច្ចុប្បន្នសមត្ថភាព CPU របស់ Laptop មានទំហំខ្ពស់អាចមានប្រភេទ Core i ឡើងទើបល្អ។ ឧទាហរណ៍ Core i3, Core i5,  ឬCore i7ជាដើម។ ដូចនេះបើអាចទៅរួចអ្នកគួរជ្រើសយក CPU ប្រភេទ Core i ឡើងទៅ។

Ram ៖ Ram មានតួនាទីសំខាន់ក្នុងការជួយដំណើរកុំព្យូទ័រពិសេសគឺសម្រាប់ដំណើរ ការកម្មវិធីធំៗមួយចំនួន។ Ram ជាឧបករណ៍មួយប្រភេទហៅថាអង្គចង់ចាំរស់ សម្រាប់ទិន្នន័យក្នុងម៉ាស៊ីនរបស់អ្នក ខណៈកំពុងដំណើរការ។ ដូចនេះយើងត្រូវជ្រើសរើស ប្រភេទ Ram សេរីខ្ពស់យ៉ាងហោចណាស់ DDR2ឬ DDR3 គួបផ្សំជាមួយ ទំហំ Ram អាចចាប់ពី 2 GB ទៅ 4 GB។

VGA ៖ VGA គឺជាឧបករណ៍មួយសម្រាប់ទាញទិន្នន័យមកបង្ហាញលើអេក្រង់ ដែលយើងនិយមហៅថា Graphic។ ជាទូទៅប្រសិនបើអ្នកមិនមែនជាអ្នករចនាប្លង់ ឬរូបភាពអ្វីទេ គួរជ្រើសរើសទំហំ 128 MB បានហើយ ប៉ុន្តែប្រសិនបើអ្នកមុខងារ Design វិញសូមជ្រើសរើសចាប់ពី 1GB ទៅ 2GB ទើបល្អ។

ថ្ម ៖ ថ្មក៏ជាបេះដូង របស់ Laptop ផងដែរ យើងត្រូវជ្រើសរើសយកថ្មណាដែលអាចប្រើបានរយៈពេលហោចណាស់ចាប់ពី ២ ទៅ ៣ម៉ោងឡើងទៅទើបល្អ។

Warranty ៖ Laptop ត្រូវតែមានការធានាពីហាង ឬក្រុមហ៊ុនដែលបានទិញយ៉ាងហោចណាស់ក៏ចាប់ពីមួយឆ្នាំឡើងដែរ។

ក្រោយពីអានចំណុចខ្លះៗរបស់អ្នកជំនាញ សង្ឃឹមថាអាចជាគន្លឹះមួយដល់សិស្ស-និស្សិតក្នុងការទិញ Laptop ឱ្យត្រូវតាមតម្រូវការប្រើប្រាស់ក្នុងការងារ និងការសិក្សា៕

About BORKEO HD PRO

i love khmer

Discussion

No comments yet.

Leave a comment

ចំនេះដឹង​​​ RADIO ICOM

ចំនួនអ្នកកុំប្រើ K14

www.sopheak14k.com